តារាងមាតិកា
រន្ធញើសបើកចំហនៅលើស្បែកប្រហាក់ប្រហែលនឹងរណ្តៅតូចៗ; នៅពេលដែលពួកវារីកធំ មុខរបស់អ្នកហាក់ដូចជាខ្មៅស្រអាប់ និងពណ៌មិនស្មើគ្នា។ នោះហើយជាមូលហេតុដែលបុគ្គលជាច្រើនស្វែងរកវីធីបិទរន្ធញើសបើកចំហធំរបស់ពួកគេ។ នេះដោយសារតែការផលិតជាតិខ្លាញ់ច្រើនពេក ពីក្រពេញ Sebaceous មនុស្សដែលមានស្បែកខ្លាញ់ងាយនឹងបើករន្ធញើស និងរីកធំ។ ក្រពេញ Sebaceous ត្រូវបានប្រមូលផ្តុំនៅក្នុងរន្ធញើសនៅលើមុខ ខ្នង ទ្រូង និង ចន្លោះភ្លៅ ។ អ័រម៉ូនធ្វើឱ្យសកម្មក្រពេញទាំងនេះ បណ្តាលឱ្យពួកវាផលិតជាតិខ្លាញ់លើស។ រន្ធញើសរីកធំនៅលើមុខរបស់អ្នក អាចមើលឃើញយ៉ាងច្បាស់នៅលើច្រមុះ ថ្ងាស និងថ្ពាល់។
រន្ធញើសធំក៏អាចបង្កើតបញ្ហាដូចជាមុនក្បាលខ្មៅ និងមុន បញ្ហាស្បែកទាំងនេះអាចធ្វើឱ្យរូបរាងរបស់អ្នកមើលទៅកាន់តែអាក្រក់ ឬមិនសូវទាក់ទាញ។ វាមានមូលហេតុជាច្រើន រួមទាំងហ្សែន ការថែទាំស្បែកមិនល្អ និងភាពតានតឹងអាចរួមចំណែកដល់រន្ធញើសរីកធំ។ នៅពេលអ្នកកាន់តែចាស់ ស្បែករបស់អ្នកបាត់បង់ភាពយឺត ធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅៗ។

ប្រភេទនៃរន្ធញើសបើកចំហ និងរីកធំ៖
1. រន្ធញើសរាង O ឬរាងមូល៖ រន្ធញើសរាង O ច្រើនកើតមាននៅតំបន់ T (ថ្ងាស ច្រមុះ និងចង្កា) ។ រន្ធញើសដែលបើក និងរីកធំទាំងនេះគឺកើតឡើងជាទូទៅ ប្រសិនបើអ្នកមានស្បែកខ្លាញ់ ឬស្បែកងាយនឹងកើតមុន។
2. រន្ធញើសរាងអក្សរ U៖ រន្ធញើសទាំងនេះកើតមានជាទូទៅចំពោះអ្នកដែលមានស្បែកស្ងួត ឬស្បែកខ្វះជាតិទឹក។ ពួកគេអាចត្រូវបានរក្សាទុកនៅក្រោមការគ្រប់គ្រងដោយសំណើមគ្រប់គ្រាន់។
3. រន្ធញើសរាងអក្សរ Y៖ នៅពេលអ្នកកាន់តែចាស់ ការសំយោគកូឡាជែននៃស្បែករបស់អ្នកថយចុះ។ ដោយសារកង្វះជាតិកូឡាជែន និងអេឡាស្ទីន រន្ធញើសអាចលេចឡើងដូចដំណក់ទឹក ដែលជារឿយៗគេស្គាល់ថាជារន្ធញើសរាងអក្សរ Y ។ ពួកគេត្រូវបានរកឃើញជាទូទៅនៅលើថ្ពាល់។
បន្តអានដើម្បីស្វែងយល់អំពីមូលហេតុនៃរន្ធញើសបើកចំហ។

មូលហេតុនៃរន្ធញើសបើកចំហ និងរីកធំ
· ការផលិតខ្លាញ់ (Sebum) ច្រើនពេក៖ ស្បែកដែលមានជាតិខ្លាញ់ឬប្រេង និងស្បែករួមបញ្ចូលគ្នាបង្កើតជាតិខ្លាញ់ (Sebum) និងប្រេងលើសច្រើនហួសហេតុ ដែលបណ្តាលឱ្យឫសសក់បើក និងខ្លាញ់ (Sebum) ជ្រាបចូលទៅក្នុងរន្ធញើស ធ្វើឱ្យរន្ធញើសបើកចំហឃើញកាន់តែច្បាស់ និងរន្ធញើសកាន់តែរីកធំ។
· ការផ្លាស់ប្តូរអ័រម៉ូន៖ ការផ្លាស់ប្តូរអ័រម៉ូនជំរុញឱ្យមានការផលិតប្រេងច្រើនពេកនៃក្រពេញ sebaceous និងការផលិត sebum (ខ្លាញ់) ច្រើនពេក ដែលបណ្តាលឱ្យរន្ធញើសបើក និងរីកធំ។
· ភាពចាស់មុនអាយុ និងការខូចខាតស្បែកពីពន្លឺព្រះអាទិត្យ៖ ជាលទ្ធផលនៃភាពចាស់ និងការខូចខាតស្បែកពីកាំរស្មី UV ដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ ជាហេតុធ្វើឱ្យសរសៃ Collagen និង Elastin របស់ស្បែកអាចខូច ឬ ចុះខ្សោយ។ ភាពតឹងណែន និងការបត់បែនរបស់ស្បែកថយចុះ នៅពេលដែលមនុស្សកាន់តែចាស់អាចបណ្តាលឱ្យរន្ធញើសមើលទៅហាក់ដូចជាធំ និងកាន់តែច្បាស់។
· តំណពូជ៖ ទាក់ទងនឹងហ្សែន និងជាតិសាសន៍គឺជាកត្តាមូលដ្ឋានដ៏សំខាន់ដែលរួមចំណែកធ្វើឱ្យរន្ធញើសបើកចំហ និងរីកធំ។
· កង្វះអាហារូបត្ថម្ភ និងលក្ខខណ្ឌស្បែក៖ ជំងឺរលាកស្បែករ៉ាំរ៉ៃ និងកង្វះវីតាមីន A គឺជាមូលហេតុដ៏កម្រពីរសម្រាប់រន្ធញើសនៃស្បែករីកធំ។
· មុនរ៉ាំរ៉ៃ៖ រន្ធញើសស្ទះនៅលើស្បែកដែលងាយកើតមុនបង្កើតជាមុនក្បាលខ្មៅ និងមុនក្បាលស។ លើសពីនេះទៅទៀត មុនរលាកនឹងពង្រីករន្ធញើសដោយការចុះខ្សោយនៃការបើកឫសគល់រោម (Follicular) និងក្រពេញ Sebum ។

វិធីបង្រួម និងរឹតបន្តឹងរន្ធញើសដែលបើកចំហ និងរីកធំ
ប្រសិនបើអ្នកឆ្ងល់ពីរបៀបបិទរន្ធញើសលើផ្ទៃមុខ សូមពិចារណាការវិនិយោគលើផលិតផលថែរក្សាស្បែកដែលរក្សាស្បែករបស់អ្នកឱ្យស្អាត មានសំណើម និងការពារស្បែកពីកំដៅថ្ងៃ។ នេះគឺជាជំហានសាមញ្ញចំនួនបួនជំហាននៃការថែទាំស្បែកដែលអ្នកអាចបញ្ចូលទៅក្នុងទម្លាប់របស់អ្នកដើម្បីកាត់បន្ថយរន្ធញើសដែលបើករីកធំ និងធ្វើឱ្យរន្ធញើសមើលឃើញតូចជាងមុន៖
1. សម្អាត៖ ជំហានដំបូង និងសំខាន់បំផុតក្នុងដំណើរការបង្រួមរន្ធញើស គឺការសម្អាតរន្ធញើស។ ការប្រើហ្វូមលាងមុខដែលមិនមានផ្ទុកសារធាតុបង្កឲ្យស្ទះរន្ធញើស (Non-Comedogenic) ជួយលាងសម្អាតមុខបានជ្រៅស្អាតល្អ ប្រើពីរដងក្នុងមួយថ្ងៃ នឹងជួយមិនឲ្យស្ទះរន្ធញើសរបស់អ្នក កម្ចាត់ជាតិខ្លាញ់ដែលជាប់គាំងក្នុងរន្ធញើស ជម្រុះកោសិកាងាប់ និង Sebum និងសម្អាតរន្ធញើសរបស់អ្នក។
2. ការព្យាបាល៖ Retinol ត្រូវបានគេប្រើដើម្បីបង្រួម និងរឹតបន្តឹងរន្ធញើសដែលបើកចំហ។ នេះបើតាមការស្រាវជ្រាវ Retinol មិនត្រឹមតែបន្ថយដំណើរការនៃភាពចាស់នៃស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជម្រុះកោសិកាចាស់ៗ បំបាត់មុនក្បាលខ្មៅ និងមុនក្បាលស និងបង្រួមរន្ធញើសផងដែរ។ វិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រើ Retinol ព្យាបាលគឺដោយការលាបវាលើស្បែក។ គ្រូពេទ្យជំនាញខាងសើស្បែកបានណែនាំ ឈុតរឹតបន្តឹងរន្ធញើសបើករបស់ Fixderma មាននៅក្នុងទឹកលាងសម្អាតមុខ និងសេរ៉ូមដែលជារូបមន្តផ្សំឡើងដោយ RetiSTAR ដែលជាសារធាតុ Retinol ជំនាន់ក្រោយ ដើម្បីបង្រួមរន្ធញើសដែលបើកចំហ និងរីកធំ។ តាមរយៈការបន្សាបជាតិពុលក្នុងរន្ធញើស និងកាត់បន្ថយការផលិតជាតិខ្លាញ់ច្រើនហួសប្រមាណ ការផលិតទាំងនេះថយចុះ និងរឹតបន្តឹងរន្ធញើស។ ហ្វូមលាងមុខ លាងសម្អាតស្បែករបស់អ្នកទាំងស្រុង ធ្វើឱ្យស្បែកមុខស្រស់ថ្លា និងមានសុខភាពល្អ។ តាមរយៈការឈានដល់ស្រទាប់កណ្តាលនៃស្បែក និងជួយជំរុញ Collagen និង Elastin ឱ្យបង្កើតកាន់តែច្រើនដើម្បីជួយស្បែកឱ្យរឹងមាំនិងភ្លឺរលោង។ សេរ៉ូមមានប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់ ដែលជួយកាត់បន្ថយស្នាមបន្ទាត់តូចៗ និងស្នាមជ្រួញ ដើម្បីឱ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ។
3. ផ្តល់សំណើម៖ វាអាចបង្ហាញភាពផ្ទុយគ្នាក្នុងការផ្តល់សំណើមដល់ស្បែកដែលមានជាតិខ្លាញ់ និងស្បែកងាយនឹងកើតមុន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើសារធាតុដែលមិនមានសារធាតុផ្សំមិនស្ទះរន្ធញើស (Non-Comedogenic) និងផ្តល់សំណើមសម្រាប់បំប៉នឬចិញ្ចឹមស្បែក វាជួយបង្រួមរន្ធញើសរីកធំបាន។ នៅពេលដែលអ្នកផ្តល់សំណើមដល់ស្បែកជាប្រចាំ វានៅតែរក្សាបាននូវសារធាតុចិញ្ចឹមដល់ស្បែក និងស្បែកស្រស់ថ្លា។ ជាលទ្ធផល ស្បែករបស់អ្នកនឹងកាន់តែតឹងណែន រឹងមាំជាងមុន មិនយារ និងមានភាពភ្លឺរលោង។ ស្បែកតឹងណែនកាត់បន្ថយរន្ធញើស និងអនុញ្ញាតឱ្យរន្ធញើសតូចជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ការបាត់ជាតិសំណើមនឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត និងខ្សោះជាតិទឹកតាមពេលវេលា។ នេះបណ្តាលឱ្យក្រពេញ Sebaceous របស់អ្នកបង្កើតប្រេងកាន់តែច្រើន ដែលធ្វើអោយស្ទះរន្ធញើសរបស់អ្នក និងបណ្តាលអោយកើតមុន។ ជាលទ្ធផលរន្ធញើសដែលស្ទះក៏នឹងហាក់ដូចជាធំជាងមុនដែរ។
សូមពិចារណា Fixderma Face21 Cream
4. ស្បែកដែលការពារពីពន្លឺព្រះអាទិត្យ៖ ទោះបីជាកាំរស្មី UV ត្រូវបានគេដឹងថាមានផលប៉ះពាល់ដល់ស្បែករបស់អ្នកក៏ដោយ ប៉ុន្តែតើអ្នកដឹងទេថា ពួកវាក៏អាចពង្រីករន្ធញើសរបស់អ្នកបានដែរ? បើគ្មានឡេការពារស្បែកពីកម្តៅថ្ងៃទេ ម៉ូលេគុលមិនស្ថិតស្ថេរដែលគេស្គាល់ថាជារ៉ាឌីកាល់សេរី ជ្រៀតចូលកោសិការបស់អ្នក និងបំផ្លាញសមត្ថភាពរបស់ពួកគេក្នុងការជួសជុលខ្លួនឯង។ វិធីសាស្រ្តជាមូលដ្ឋានដ៏ល្អបំផុតសម្រាប់ការពារការបំផ្លាញពីពន្លឺកាំរស្មី UV គឺ់ '' ត្រូវលាបឡេការពារស្បែកពីកម្តៅថ្ងៃជារៀងរាល់ថ្ងៃ '' ។ ការប្រើឡេការពារស្បែកពីកម្តៅថ្ងៃដែលមាន SPF 30 ឬលើស នឹងការពារស្បែក និងកោសិកាស្បែករបស់អ្នក។
Fixderma's Shadow SPF30+ Gel គឺជាជែលការពារស្បែកពីកំដៅថ្ងៃដែលណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែកដែលមិនមានសារធាតុធ្វើអោយស្ទះរន្ធញើស (Non-Comedogenic) និងល្អបំផុត។

ការណែនាំផលិតផល
1. Reticuram Face Cleanser & Serum៖ សំបូរទៅដោយសារធាតុ Retinol- RetiSTAR ជំនាន់ក្រោយ ឈុតនេះមានសារធាតុសម្អាតមុខ Reticuram Face Cleanser និងសេរ៉ូម Reticuram Serum ។ ផលិតផលទាំងនេះ បន្សាបជាតិពុលក្នុងរន្ធញើស និងគ្រប់គ្រងការផលិតជាតិខ្លាញ់ច្រើនពេក ដូច្នេះវាកាត់បន្ថយ និងរឹតបន្តឹងរន្ធញើស។
· ទឹកលាងសម្អាតមុខ Reticuram Face Cleanser៖ ទឹកលាងសម្អាតមុខ លាងសម្អាតស្បែករបស់អ្នកយ៉ាងជ្រៅ បានស្អាតល្អ និងស្បែកមានសុខភាពល្អ។ សមាសធាតុផ្សំសំខាន់ៗដូចជា Retistar, Proteol APL, Sodium Hyaluronate, និង Jojoba Oil ។
សូមប្រើ ២ដងក្នុងថ្ងៃ ពេលព្រឹក និងពេលល្ងាច។
· សេរ៉ូម Reticuram៖ សេរ៉ូមជ្រាបចូលទៅក្នុងស្រទាប់កណ្តាលនៃស្បែក និងជំរុញការផលិត Collagen និង Elastin ផ្តល់នូវប្រសិទ្ធភាពប្រឆាំងភាពចាស់ ជួយកាត់បន្ថយស្នាមបន្ទាត់តូចៗ និងស្នាមជ្រួញ ថែមទាំងជួយបង្រួមរន្ធញើសនិងស្បែកមានសុខភាពល្អ ក្មេងជាងវ័យ។ សមាសធាតុផ្សំសំខាន់ៗដូចជា Retistar, Vitamin C, Jojoba Oil, និង Shea Butter ។
សូមប្រើតែពេលយប់។ ចុចទីនេះសម្រាប់ព័ត៌មានបន្ថែម
2. Face21 Cream៖ រូបមន្តជាក្រែមបំប៉នស្បែកដ៏ល្អបំផុត ធ្វើអោយស្បែកភ្លឺថ្លា រលោងនិងផ្តល់សំណើមយ៉ាងជ្រៅ ដែលមិនមានសារធាតុបង្កឲ្យស្ទះរន្ធញើស (non-comedogenic) ។ សមាសធាតុផ្សំសំខាន់ៗរួមមាន Glutathione, Alpha Arbutin, Niacinamide, Vitamin E, និង Shea Butter វាជួយស្បែកភ្លឺថ្លា ក្មេងជាងវ័យ និងស្បែកសុខភាពល្អមានសំណើម។ ចុចទីនេះសម្រាប់ព័ត៌មានបន្ថែម
3. Shadow Sunscreen SPF 30+ Gel៖ ជារូបមន្តជែលការពារស្បែកពីកំដៅថ្ងៃដែលមិនមានជាតិប្រេងឬគ្មានជាតិខាញ់ មិនស្អិត ដែលល្អសម្រាប់ស្បែកខ្លាញ់ និងប្រភេទស្បែកចម្រុះ។ ជែលដែលមានទម្ងន់ស្រាលនេះ ជ្រាបចូលស្បែកយ៉ាងល្អឥតខ្ចោះដោយមិនបន្សល់ទុកនូវភាពសប្រតាកដល់ស្បែក និងមិនមានសារធាតុបង្កឲ្យសន្ទះរន្ធញើស (non-comedogenic) ។ វាផ្តល់នូវការការពារស្បែកប្រឆាំងនឹងកាំរស្មី UVA និង UVB ។