Skip to content

ទម្លាប់ថែរក្សាស្បែកសម្រាប់វ័យជំទង់ដែលមានបញ្ហាមុនជាមួយសេត Salyzap & Sunscreen

by Pramod Gupta 02 Jun 2025
ទម្លាប់ថែរក្សាស្បែកសម្រាប់វ័យជំទង់ដែលមានបញ្ហាមុនជាមួយសេត Salyzap & Sunscreen

💡 លាហើយការកើតមុន៖ ទម្លាប់ថែរក្សាស្បែកសម្រាប់វ័យជំទង់ដែលមានមុនជាមួយសេតមុខ Salyzap & Sunscreen

ធុញទ្រាន់នៅពេលភ្ញាក់ពីដំណេកឃើញមុខមានមុននិងមានមុនថ្មីកើតបន្តទៀតមែនទេ? មានអារម្មណ៍ខ្មាស់គេ ឬមិនសប្បាយចិត្តដោយសារមុនមិនបាត់? អ្នកមិនមែនកើតវាតែម្នាក់ឯងនោះទេ ហើយអ្នកក៏មិនចាំបាច់ទ្រាំនឹងមានវាដែរ។

លាហើយការកើតមុន៖ ទម្លាប់ថែរក្សាស្បែកសម្រាប់វ័យជំទង់ដែលមានមុនជាមួយសេតមុខ Salyzap & Sunscreen

មុនក្នុងវ័យជំទង់គឺជារឿងធម្មតា ឬទូទៅសម្រាប់យុវវ័យដោយសារតែការផ្លាស់ប្តូរអ័រម៉ូន ប៉ុន្តែជាមួយនឹងការថែទាំត្រឹមត្រូវ មុនអាចគ្រប់គ្រងបានទាំងស្រុង។ មិនថាអ្នកកំពុងតែមាន មុនក្បាលខ្មៅឬមុនកប់ មុនក្បាលសឬមុខខ្សាច់ មុនរលាក នោះទេ ឈុត Salyzap និងឡេការពារស្បែកពីកម្តៅថ្ងៃរបស់ Fixderma អាចជួយអ្នកចាប់ផ្តើមដំណើរទៅរកស្បែកស្អាត គ្មានមុននៅថ្ងៃនេះ។

តើអ្វីបណ្តាលឱ្យកើតមុនក្នុងវ័យជំទង់?

តើអ្វីបណ្តាលឱ្យកើតមុនក្នុងវ័យជំទង់?

មុនគឺជាទូទៅច្រើនកើតឡើងក្នុងវ័យជំទង់ដោយសារតែ៖

  • ការផ្លាស់ប្តូរអ័រម៉ូន៖ ការផលិតប្រេងកើនឡើង (Sebum) ធ្វើឲ្យស្ទះរន្ធញើសរបស់អ្នក។
  • ការកកើតបាក់តេរី៖ ជាពិសេស P. Acnes ដែលជាបាក់តេរីដែលបង្កឱ្យមានមុន។
  • កោសិកាស្បែកងាប់៖ នៅពេលដែលវាប្រមូលផ្តុំ ពួកវាបិទរន្ធញើសរបស់អ្នក។
  • ភាពតានតឹង និងរបបអាហារ៖ អាហាររហ័ស ជាតិស្ករ និងភាពតានតឹងអាចធ្វើអោយកើតមុនកាន់តែអាក្រក់។
  • ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ៖ កាំរស្មីយូវីអាចរលាកស្បែកដែលរលាករួចហើយ និងនាំឱ្យមានស្នាមមុនកាន់តែដិតនិងយូរបាត់។

ឈុតកម្ចាត់មុន៖ ផលិតផលដែលមានប្រសិទ្ធភាព

នេះជាទម្លាប់ថែរក្សាស្បែកពេលថ្ងៃ និងពេលយប់ដ៏ល្អឥតខ្ចោះរបស់អ្នក ដែលជាផលិតផលសុវត្ថិភាពសម្រាប់យុវវ័យគឺ Fixderma ដែលបានតេស្តដោយគ្រូពេទ្យជំនាញខាងសើស្បែក៖

💧 ទម្លាប់ពេលព្រឹក

សមាសធាតុផ្សំសំខាន់ៗ

Salyzap Daily Face Cleanser: ជាទឹកលាងសម្អាតមុខដ៏ទន់ភ្លន់ គ្មានសាប៊ូ ដែលជួយលាងសម្អាតជាតិខ្លាញ់ដែលលើស និងជម្រុះកោសិកាស្បែកដែលងាប់ចេញមិនឲ្យស្ងួតស្បែក។

  • 🌱 សមាសធាតុផ្សំសំខាន់ៗ: Salicylic Acid, Green Tea Extract, Aloe Vera, and Cinnamon Bark Extract.
  • 🌟 អត្ថប្រយោជន៍: កម្ចាត់បាក់តេរីដែលបង្ករអោយកើតមុន កាត់បន្ថយការរលាក បង្រួមរន្ធញើស។

Salyzap Day Time Acne Gel: ជាប្រភេទជែលស្រាលលាបលើមុន ជួយព្យាបាលមុន កម្ចាត់មុនក្បាលខ្មៅឬមុនកប់ មុនក្បាលសឬមុខខ្សាច់ មុនរលាក និងជួយជម្រុះកោសិកាដែលងាប់ចេញ ខណៈពេលដែលវាក៏ជួយគ្រប់គ្រងជាតិខ្លាញ់លើសផងដែរ។

  • 💥 សមាសធាតុផ្សំសំខាន់ៗ៖ Salicylic Acid, Sepicontrol A5, Nicotinamide, Aloe Vera Extract, and Tea Tree oil.
  • 🌿 ជួយព្យាបាលមុនគ្រប់ប្រភេទ ជួយបើកនិងសម្អាតរន្ធញើស ជម្រុះកោសិកាស្បែកចាស់ៗឬងាប់ចេញ បំបាត់ស្នាមមុន និងការពារការឡើងមុន។
Salyzap Day Time Acne Gel

Shadow Sunscreen SPF 30+ Gel ជាជែលការពារស្បែកពីកម្តៅថ្ងៃដែលមិនមានជាតិប្រេង ល្អឥតខ្ចោះសម្រាប់ស្បែកខ្លាញ់ ស្បែកងាយនឹងកើតមុន និងប្រភេទស្បែករួមបញ្ចូលគ្នា។

  • 💥 សមាសធាតុផ្សំសំខាន់ៗ៖ Avobenzone, Octinoxate, Zinc oxide, Benzophenone-4
  • ☀️ការពារស្បែកពីកាំរស្មី UVA & UVB ដែលបង្កគ្រោះថ្នាក់ដោយមិនស្ទះរន្ធញើស និងផ្តល់សំណើមទ្វេដង។
Shadow Sunscreen SPF 30+ Gel

🌙 ទម្លាប់ពេលយប់

Salyzap Night Time Lotion: ជាឡូសិនលាបនៅលើមុនប្រើពេលយប់ សម្រាប់ព្យាបាលមុន ជួយជម្រុះកោសិកាស្បែកចាស់ៗឬងាប់ចេញដោយថ្នមៗ រក្សារន្ធញើសឱ្យស្អាត និងធ្វើអោយស្បែកដែលមានមុនកាន់តែប្រសើរឡើង។

  • 🌸 សមាសធាតុផ្សំសំខាន់ៗ៖ Salicylic Acid, Acnacidol BG, Kaolin, Tea Tree Oil, and Green Tea Extract.
  • 💧 ជួយប្រឆាំងនិងបាក់តេរី កាត់បន្ថយការផលិតជាតិប្រេង ជួយជម្រុះកោសិកាស្បែកចាស់ៗឬងាប់ចេញដោយថ្នមៗ និងរក្សាតុល្យភាពសំណើមដល់ស្បែក។
Salyzap Night Time Lotion

3. របៀបប្រើ៖

salyzap with shadow

☀️ ពេលព្រឹក៖

  • លាងសម្អាតមុខរបស់អ្នកជាមួយនឹងទឹកលាងសម្អាត Salyzap Daily Face Cleanser រួចលាងជម្រះជាមួយនឹងទឹកត្រជាក់ ហើយជូតអោយស្ងួត។
  • លាប Salyzap Day Time Gel តែលើតំបន់ដែលកើតមុន។
  • រង់ចាំ 2-3 នាទី បន្ទាប់មកលាប Shadow Sunscreen SPF 30+ Gel លើផ្ទៃមុខទាំងមូលរបស់អ្នកមុនពេលចេញក្រៅឬនៅក្នុងផ្ទះ។
salyzap cleanser with night time lotion

🌙 ពេលយប់៖

  1. លាងមុខម្តងទៀតជាមួយ Salyzap Daily Cleanser
  2. លាបស្រទាប់ស្តើងនៃ Salyzap Night Time Lotion ទៅកាន់តំបន់ដែលកើតមុន។
  3. អនុញ្ញាតឱ្យវាស្រូបចូលស្បែក មុនចូលគេង បន្ទាប់ពីភ្ញាក់ពីគេងអ្នកនឹងមានអារម្មណ៏ស្រស់ថ្លានៅពេលព្រឹក!
Pro Tips សម្រាប់ស្បែកស្អាត

Pro Tips សម្រាប់ស្បែកស្អាត

✅ ត្រូវមានភាពជាប់លាប់៖ ប្រកាន់ខ្ជាប់នូវទម្លាប់ថែរក្សាស្បែកប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានលទ្ធផលល្អបំផុត។

✅ ជៀសវាងការប៉ះមុខរបស់អ្នក៖ ដៃមានផ្ទុកជាតិប្រេង និងបាក់តេរី ដែលអាចបណ្តោលឲ្យកើតមុន និងបង្កស្នាម។

✅ សម្អាតស្រោមខ្នើយឱ្យបានទៀងទាត់៖ ជាតិប្រេង ញើស និងបាក់តេរីដែលបង្កើតបានយ៉ាងឆាប់រហ័ស និងអាចស្ទះរន្ធញើស។

✅ គេងឱ្យបានគ្រប់គ្រាន់៖ កំណត់ការគេងឱ្យបានល្អយ៉ាងហោចណាស់ 8 ម៉ោងរៀងរាល់យប់ ដើម្បីគាំទ្រដល់ការបង្កើតឡើងវិញនៃស្បែក។

✅ លាងសម្អាតមុខរបស់អ្នកបានស្អាតល្អ និងកម្ចាត់គ្រឿងសម្អាង៖ វាការពាររន្ធញើស និងអនុញ្ញាតឱ្យស្បែករបស់អ្នកដកដង្ហើម។

✅ លាបថ្នាំព្យាបាលមុនលើតំបន់ដែលរងផលប៉ះពាល់៖ ប្រើផលិតផលឲ្យចំគោលដៅតាមការណែនាំ ដើម្បីជួយកាត់បន្ថយការរលាក និងព្យាបាលលឿន។

✅ រក្សាសំណើម៖ ផឹកទឹក 2-3 លីត្រជារៀងរាល់ថ្ងៃ ដើម្បីបណ្តេញជាតិពុល និងរក្សាតុល្យភាពសំណើមស្បែក។

✅ ទទួលទានអាហារដែលជំនួយស្បែក៖ ជ្រើសរើសអាហារដែលសំបូរទៅដោយបន្លែបៃតង វីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗ ដើម្បីចិញ្ចឹមស្បែករបស់អ្នកពីខាងក្នុង។

អ្វីដែលត្រូវជៀសវាងនៅពេលព្យាបាលមុន

អ្វីដែលត្រូវជៀសវាងនៅពេលព្យាបាលមុន

🚫 កុំលាងមុខច្រើនពេក៖ លាងមុខមួយថ្ងៃ 2-3 ដងគឺគ្រប់គ្រាន់ហើយ។ ការលាងសម្អាតអាចលុបស្បែករបស់អ្នកនូវប្រេងធម្មជាតិ ធ្វើឱ្យរបាំងរបស់វាចុះខ្សោយ និងបង្កឱ្យមានការផលិតប្រេងលើស។

🚫 ជៀសវាងការខាត់ស្បែកខ្លាំងៗ៖ វាអាចបណ្តាលអោយឡើងក្រហម រលាក និងក្រហាយតូចៗ ដែលបំផ្លាញរបាំងស្បែក និងធ្វើអោយកើតមុនកាន់តែធ្ងន់ធ្ងរ។

🚫 កុំប្រើ Toner ដែលមានជាតិអាល់កុល៖ ទាំងនេះធ្វើឱ្យស្បែករបស់អ្នកស្ងួត ហើយអាចនាំឱ្យមានការផលិតប្រេងកាន់តែច្រើនឡើងវិញ ធ្វើឱ្យស្បែករបស់អ្នកកាន់តែខ្លាញ់។

🚫 ជៀសវាងការផាត់មុខក្រាស់ៗ៖ វាអាចស្ទះរន្ធញើស ជាពិសេសនៅពេលលាយជាមួយញើស ឬត្រូវកម្តៅថ្ងៃ។

🚫 កុំរំលងឡេការពារស្បែកពីកម្តៅថ្ងៃ៖ កាំរស្មី UV ធ្វើឱ្យស្នាមមុនកាន់ ខ្មៅ និងយូរក្នុងដំណើរការព្យាបាលស្បែកមុខមានមុន។

🛍️ ទិញឥឡូវនេះដើម្បីទទួលបានស្បែកស្អាត

🛒 [ Salyzap Daily Face Cleanser ] កម្ចាត់មុន តាំងពីលាងលើកដំបូង ដោយមិនស្ងួតស្បែកពេក។

💥 [ Salyzap Day Time Gel ] កម្ចាត់មុន និងខ្លាញ់ក្នុងពេលថ្ងៃ។

🌙 [ Salyzap Night Time Lotion ] ជម្រះរន្ធញើស និងធ្វើអោយស្បែកស្រស់ស្រាយពេញមួយយប់។

☀️ [ Shadow SPF 30+ Gel ] ជែលការពារស្បែកពីកម្តៅថ្ងៃ ដែលមិនធ្វើអោយស្ទះរន្ធញើស។

សរុបចុងក្រោយ៖

ស្បែកស្អាតមិនចាំបាច់ស្មុគស្មាញទេ។ ជាមួយនឹងឈុត Salyzap របស់ Fixderma និង Shadow Sunscreen អ្នកនឹងទទួលបាននូវស្បែកភ្លឺថ្លា គ្មានមុន ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

សំណួរ និងចម្លើយដ៏ពេញនិយម

Q 1: តើខ្ញុំអាចប្រើឡេការពារស្បែកពីកម្តៅថ្ងៃបានទេប្រសិនបើខ្ញុំមានមុន?

A: ចា៎បាន! Shadow SPF 30+ Gel ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ស្បែកខ្លាញ់ ស្បែកងាយនឹងកើតមុន និងប្រភេទស្បែករួមបញ្ចូលគ្នា។ វាការពារដោយមិនស្ទះរន្ធញើសរបស់អ្នក។

Q 2: តើយូរប៉ុណ្ណាទើបខ្ញុំឃើញលទ្ធផលជាមួយ Salyzap?

A: អ្នកប្រើប្រាស់ភាគច្រើនឃើញភាពប្រសើរឡើងក្នុងរយៈពេល 2-4 សប្តាហ៍ជាមួយនឹងការប្រើប្រាស់ជាប់លាប់។

Q 3: តើខ្ញុំអាចប្រើជែល Salyzap ទាំងពេលថ្ងៃនិងពេលយប់ជាមួយគ្នាបានទេ?

A: ពិតជាបាន! ប្រើ Salyzap Day Gel នៅពេលព្រឹក និង Salyzap Night Lotion មុនពេលចូលគេង ដើម្បីទទួលបានការថែទាំពេញមួយថ្ងៃ។ 

Q 4: តើវាមានសុវត្ថិភាពសម្រាប់ស្បែកដែលងាយប្រតិកម្មដែរឬទេ?

A: ចា៎មាន! ផលិតផលទាំងអស់គឺគ្មានជាតិប៉ារ៉ាបេន មិនស្ងួត ហើយត្រូវបានធ្វើតេស្តដោយគ្រូពេទ្យជំនាញខាងសើស្បែក និងប្រើបានគ្រប់ប្រភេទស្បែក។

Prev Post
Next Post

Thanks for subscribing!

This email has been registered!

Shop the look

Popular Products

Shadow SPF 30+ Gel
* Non-comedogenic * Non-greasy * Hypoallergenic Octinoxate + Benzophenone-4 + Zinc Oxide + Avobenzone WHAT IS IT?   Fixderma Shadow SPF 30+ Gel is a non-oily, non-greasy sunscreen formulation, which is ideal for oily and mixed type of skin. This light-weight gel spreads perfectly on...
Regular price
From $4.10
Regular price
Sale price
From $4.10
Add To Cart
Close
Close
Face 21 Cream
* Brightens dull skin * Improves skin tone * Restores skin barrier* Glutathione + Alpha Arbutin + Niacinamide + Vitamin E WHAT IS IT?   Face21 Cream is a skin brightening and glowing formulation which contains multifunctional actives. This deep replenishing cream is infused with...
Regular price
$5.94
Regular price
Sale price
$5.94
Add To Cart
Close
Close
Shadow sunscreen SPF 50 cream - Sun burn sunscreen
* Broad spectrum protection * Photostable * Non-greasy * Moisturizing Effect Octinoxate + Titanium dioxide + Avobenzone + Benzophenone-4 WHAT IS IT?   Shadow SPF 50+ Cream is a light-weight cream-based sunscreen which provides an excellent UV rays coverage for a longer duration of time....
Regular price
From $5.30
Regular price
Sale price
From $5.30
Add To Cart
Close
Close
Teenilicious Body Lotion Gold
Teenilicious Body Lotion Sparkle is a luxurious blend of botanicals & rich moisturizers. Apply lotion to arms, legs & body whenever you want to shimmer. It contains natural colour & fragrance. KEY INGREDIENTS: Apple Fruit Extract + Glycerine KEY HIGHLIGHTS Moisturises & Hydrates The Skin Brightens...
Regular price
$7.20
Regular price
Sale price
$7.20
Add To Cart
Close
Close

Choose Options

Recently Viewed

Edit Option
Back In Stock Notification
this is just a warning
Close

Language

Currency

Shopping Cart
0 items