Skip to content

សមាសធាតុផ្សំកម្ចាត់មុនល្អបំផុត ចាត់ថ្នាក់ដោយអ្នកជំនាញ

by Pramod Gupta 25 Jun 2025
The Best Acne-Fighting Ingredients, Ranked By Experts

មុនគឺជាបញ្ហាស្បែកមួយដែលកើតមានញឹកញាប់បំផុតនៅទូទាំងពិភពលោកដែលប៉ះពាល់មិនត្រឹមតែក្មេងជំទង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សពេញវ័យដែរ។ ចាប់ពីការកើតមុនមួយៗរហូតដល់កើតមុនជាបន្តបន្ទាប់ឬជាប្រភេទមុនរលាក វាមានផលប៉ះពាល់លើទំនុកចិត្តលើខ្លួនឯង និងសុខភាពស្បែក វាជារឿងសំខាន់។ ខណៈពេលដែលផលិតផលថែរក្សាស្បែកជាច្រើនបានអះអាងថាព្យាបាលបានក៏ដោយ តែមានមួយចំនួនតូចដែលមានប្រសិទ្ធភាព ហើយទាំងនេះគឺសារធាតុផ្សំដែលណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែកគាំទ្រដោយវិទ្យាសាស្រ្តមួយចំនួនប៉ុណ្ណោះដែលផ្តល់លទ្ធផលយ៉ាងពិតប្រាកដ។

បញ្ហាប្រឈមគឺនៅក្នុងការដឹងថាសារធាតុផ្សំណាដែលមានប្រសិទ្ធភាព និងរបៀបប្រើប្រាស់វាឱ្យបានត្រឹមត្រូវ។

ដើម្បីឱ្យកាន់តែងាយស្រួល យើងនឹងបំបែកសារធាតុប្រឆាំងការកើតមុនដ៏ល្អបំផុត ដែលណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែក ចាត់ចំណាត់ថ្នាក់សម្រាប់ប្រសិទ្ធភាពរបស់ពួកគេក្នុងការព្យាបាលមុន។ មិនថាអ្នកកំពុងដោះស្រាយជាមួយមុនក្បាលខ្មៅ មុនដោយសារអរម៉ូន ឬស្លាកស្នាមក្រោយកើតមុនទេ ការយល់ដឹងពីសារធាតុផ្សំដែលត្រូវប្រើ និងពេលវេលាត្រូវប្រើវា គឺខុសគ្នាៗទៅតាមដំណើរនៃប្រើប្រាស់ Skincare របស់អ្នក។

Treating Acne Starts with the Right Ingredients and the Right Timing

ការព្យាបាលមុនចាប់ផ្តើមជាមួយនឹងសារធាតុផ្សំត្រឹមត្រូវ និងពេលវេលាត្រឹមត្រូវ

អ្វីដែលមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ប្រហែលជាមិនដំណើរការសម្រាប់មនុស្សម្នាក់ទៀតនោះទេ ហើយភាគច្រើនគឺដោយសារប្រភេទនៃមុន ភាពប្រែប្រួលនៃស្បែក និងរបៀបដែលការព្យាបាលដំបូងត្រូវបានចាប់ផ្តើម។ មិនថាប្រភេទមុនដូចជា មុនក្បាលស មុនក្បាលខ្មៅ មុនរលាក មុនដំបូក ឬមុនខ្ទុះនោះទេ ស្បែករបស់អ្នកនឹងឆ្លើយតបបានល្អបំផុតនៅពេលដែលបានព្យាបាលមុនដំបូង និងប្រើឲ្យបានជាប់លាប់ជាមួយនឹងសារធាតុផ្សំចំគោលដៅ។ មុនមិនមែនជាលក្ខខណ្ឌមួយទំហំត្រូវគ្រប់ប្រភេទទាំងអស់នោះទេ ដូច្នេះការប្រើបន្សំត្រឹមត្រូវនៃការព្យាបាលដោយផ្អែកលើតម្រូវការជាក់លាក់របស់អ្នកគឺជាគន្លឹះ។

ចាប់ផ្តើមជាមួយមូលដ្ឋានគ្រឹះ៖

ជំហានទី 1: លាងសម្អាតមុខជាមួយនឹងអាស៊ីត Salicylic Acid Face Cleanser or Mandefix Foaming Face Cleanser or Salyzap Soapដើម្បីសំអាតយ៉ាងជ្រៅ និងជួយបើកសម្អាតរន្ធញើស។

ជំហានទី 2: ព្យាបាលមុនដោយប្រើ Salicylic Acid ជាជែលពេលថ្ងៃនិងឡូសិនលាបពេលយប់ ដូចជា Salyzap Day Time and Salyzap Night Time, Niacinamide ដើម្បីកំណត់ការរលាក និងបាក់តេរី។

ជំហានទី 3: លាបក្រែមផ្តល់សំណើមដែលស្រាល ដើម្បីផ្តល់ជាតិទឹកដល់ស្បែកដោយមិនបិទរន្ធញើស។

ជំហានទី 4: លាបជែលការពារស្បែកពីកម្តៅ Oil-Free Gel Sunscreen ដោយគ្មានជាតិប្រេង ដើម្បីការពារស្បែក និងការពារស្លាកស្នាមក្រោយកើតមុន។

អន្តរាគមន៍ដំបូងជាមួយផលិតផលទាំងនេះអាចកាត់បន្ថយការកើតមុនបានយ៉ាងច្រើន។ ប្រសិនបើអ្នកកំពុងចាប់ផ្តើមទម្លាប់ថ្មី ចូរចាប់ផ្តើមជាមួយនឹងសារធាតុសកម្មមួយ បន្ទាប់មកបង្កើនបន្តិចម្តងៗ ដើម្បីជៀសវាងការរលាក។

សារធាតុផ្សំល្អបំផុតដែលជឿទុកចិត្តដោយគ្រូពេទ្យជំនាញខាងសើស្បែកសម្រាប់ស្បែកងាយនឹងកើតមុន

ឥឡូវនេះ សូមស្វែងយល់ពីសារធាតុប្រឆាំងការកើតមុនកំពូលទាំងប្រាំ ពីរបៀបដែលពួកគេធ្វើដំណើរការ និងហេតុអ្វីបានជាគ្រូពេទ្យសើស្បែកអះអាងថាពួកគេសម្រាប់ស្បែកដែលងាយកើតមុន៖

1. អាស៊ីត Salicylic Acid: អាស៊ីត Beta-Hydroxy Acid (BHA) អាស៊ីត Salicylic Acid ជ្រាបចូលជ្រៅទៅក្នុងរន្ធញើសរបស់អ្នក ដើម្បីរំលាយជាតិខ្លាញ់លើស និងកោសិកាស្បែកដែលងាប់ ដែលធ្វើឱ្យវាក្លាយជាសារធាតុផ្សំកំពូលសម្រាប់ស្បែកខ្លាញ់ និងស្បែកងាយកើតមុនក្បាលខ្មៅ។

របៀបដែលវាជួយ៖

  • មិនបិទរន្ធញើស និងកាត់បន្ថយជាតិប្រេង
  • ការពារមុនក្បាលខ្មៅ និងមុនក្បាលស
  • បង្រួមរន្ធញើស និងកាត់បន្ថយមុន

ជាទូទៅអាចរកបាននៅក្នុងហ្វូមលាងមុខ សេរ៉ូម និងថូនឺ។ ការប្រើប្រាស់ប្រចាំថ្ងៃបង្ហាញលទ្ធផលល្អបំផុតតាមពេលវេលា។

2. Benzoyl Peroxide: Benzoyl peroxide គឺជាសារធាតុប្រឆាំងបាក់តេរីដ៏មានឥទ្ធិពលដែលកំណត់គោលដៅដោយផ្ទាល់ទៅលើ Propionibacterium acnes ដែលជាបាក់តេរីសំខាន់ដែលទទួលខុសត្រូវចំពោះការកើតមុន។ វាល្អសម្រាប់បញ្ហាមុនដែលមានការរលាក ក្រហម មុនហើមឬមុនខ្ទុះ ។

របៀបដែលវាជួយ៖

  • សម្លាប់បាក់តេរីដែលបង្កអោយកើតមុនដល់ឫស
  • កាត់បន្ថយការរលាក និងក្រហម
  • ការពារការកកើតមុនខ្ទុះថ្មី។

3. Niacinamide: ទម្រង់ពហុមុខងារនៃវីតាមីន B3 នេះគឺជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ទន់ភ្លន់ ប៉ុន្តែមានប្រសិទ្ធភាព។ Niacinamide មិនត្រឹមតែជួយកាត់បន្ថយការឡើងក្រហមពីការកើតមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់របាំងស្បែក និងធ្វើឱ្យមានតុល្យភាពនៃការផលិតខ្លាញ់ (ប្រេង) ផងដែរ។

របៀបដែលវាជួយ៖

  • កាត់បន្ថយការឡើងក្រហម និងសារធាតុពណ៌(ស្នាម)ក្រោយកើតមុន
  • គ្រប់គ្រងជាតិប្រេងដោយមិនធ្វើអោយស្បែកស្ងួត
  • ពង្រឹងស្បែក និងធ្វើអោយស្បែកកាន់តែប្រសើរល្អឡើង

ល្អឥតខ្ចោះសម្រាប់ស្បែកដែលងាយប្រតិកម្មដែលត្រូវការការថែទាំមុនដោយមិនមានសភាពធ្ងន់ធ្ងរ។

4. Acnacidol BG: Acnacidol BG គឺជាសារធាតុផ្សំថែរក្សាស្បែកដែលត្រូវបានរចនាឡើងសម្រាប់ស្បែកងាយនឹងកើតមុន និងខ្លាញ់។

របៀបដែលវាជួយ៖

  • កាត់បន្ថយជាតិប្រេងលើស (sebum)
  • ប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យកើតមុន
  • បំបាត់ការរលាកនិងក្រហម
  • ជួយឲ្យផ្ទៃស្បែកកាន់តែប្រសើឡើង និងស្អាត

ប្រើវាជាទម្រង់សេរ៉ូម ជែល ឬឡូសិន ជាធម្មតាប្រើម្តង ឬពីរដងក្នុងមួយថ្ងៃ។

5. Tea Tree Oil: សារធាតុផ្សំពីធម្មជាតិដ៏ល្បីដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងប្រឆាំងនឹងការរលាក ដែលជួយកាត់បន្ថយការកើតមុនយ៉ាងសកម្ម និងការពារការកើតមុនដែលកើតឡើងនាពេលអនាគត។ វាជួយកម្ចាត់បាក់តេរីដែលបង្កឱ្យកើតមុន (P. acnes) លើផ្ទៃស្បែក ខណៈពេលដែលកាត់បន្ថយការឡើងក្រហម ហើម និងរលាក។

របៀបដែលវាជួយ៖

  • សារធាតុផ្សំស្រាលទន់ភ្លន់ ប៉ុន្តែមានប្រសិទ្ធភាព
  • បំបាត់ស្នាមអុចខ្មៅ និងធ្វើឲ្យស្បែករលោង
  • ធ្វើឱ្យផ្ទៃស្បែកកាន់តែស្អាតប្រសើរឡើងតាមពេលវេលា

សូមការពារស្បែករបស់អ្នកជានិច្ចជាមួយនឹងឡេការពារស្បែកពីកម្តៅថ្ងៃនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។

Fixderma’s Expert-Formulated Acne Care Range Backed by 15,000+ Dermatologists

ក្រុមនៃការថែទាំមុនដែលបង្កើតដោយអ្នកជំនាញរបស់ Fixderma៖ គាំទ្រដោយគ្រូពេទ្យជំនាញខាងសើស្បែក 15,000+

Fixderma ផ្តល់ជូននូវផលិតផលថែរក្សាស្បែកមុន Salyzap Range ដែលត្រូវបានគាំទ្រដោយអ្នកជំនាញខាងសើស្បែក និងធ្វើតេស្តវេជ្ជសាស្រ្តដោយគ្លីនិក ដែលលាយបញ្ចូលគ្នានូវសារធាតុផ្សំដ៏មានអានុភាពទាំងនេះនៅក្នុងរូបមន្តដែលងាយស្រួលសម្រាប់ស្បែក។ ផលិតផលរបស់ពួកគេគឺមិនស្ទះរន្ធញើសដែលបង្កឲ្យកើតមុន គ្មានជាតិប៉ារ៉ាបិន និងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ប្រភេទស្បែក និងអាកាសធាតុរបស់កម្ពុជា។

នេះគឺជាជម្រើសដ៏កំពូល Fixderma សម្រាប់ស្បែកងាយនឹងកើតមុន៖

ទឹកលាងសម្អាតមុខ Salyzap Daily Face Cleanser: វាមានផ្ទុកអាស៊ីត Salicylic 2% ដើម្បីសំអាតរន្ធញើសយ៉ាងជ្រៅ និងកម្ចាត់ជាតិខ្លាញ់លើស។ ទឺកលាងសម្អាតមុខនេះ Face Cleanser សម្អាតថ្នមៗ និងការពារការកើតមុនក្បាលខ្មៅ និងការកើតមុនលើស្នាមមុននៅថ្ងៃក្រោយ។

Salyzap Day Time Acne Gel: វាមានផ្ទុកអាស៊ីត Salicylic Acid, Sepicontrol A5, Aloe Vera Extract, Nicotinamide, និង Tea Tree Oil នៅក្នុងរូបមន្តព្យាបាលមុន ដែលជួយបំបាត់មុនក្បាលខ្មៅ មុនក្បាលស និងមុនរលាកមុនខ្ទុះ។ វាជួយសម្អាតរន្ធញើស សម្អាតថ្នមៗ បំបាត់ស្នាមមុន និងរក្សាតុល្យភាពសំណើមប្រឆាំងបាក់តេរី។

Salyzap Night Time Lotion: វាមានផ្ទុកអាស៊ីត Salicylic Acid, Acnacidol BG និង Kaolin នៅក្នុងរូបមន្តធ្វើអោយស្បែកមានសំណើម និងជម្រុះកោសិកាងាប់ដោយថ្នមៗ ដែលជួយរក្សាតុល្យភាពប្រេងនៅក្នុងស្បែកដែលងាយនឹងកើតមុន និងកម្ចាត់មុនក្បាលខ្មៅ និងមុនក្បាលសយ៉ាងមានប្រសិទ្ធភាព។ ឡេលាបពេលយប់នេះ ជួយជម្រុះកោសិកាចាស់ៗឬងាប់ដោយថ្នមៗ កាត់បន្ថយការផលិតជាតិខ្លាញ់ ផ្តល់សកម្មភាពប្រឆាំងនឹងបាក់តេរី និងរក្សាតុល្យភាពសំណើម។

Face 21 Cream: Face 21 Cream គឺជារូបមន្តធ្វើអោយស្បែកភ្លឺថ្លា និងភ្លឺរលោង ដែលមានសារធាតុសកម្មពហុមុខងារ។ ក្រែមបំពេញបន្ថែមយ៉ាងជ្រៅនេះត្រូវបានបញ្ចូលទៅដោយសារធាតុសកម្មដែលជួយស្បែកដូចជា Glutathione, Alpha Arbutin, Niacinamide, វីតាមីន E និង Shea Butter ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ជួយផ្តល់ឲ្យស្បែកស ភ្លឺថ្លា កាត់បន្ថយស្នាមមុន ស្នាមអុចខ្មៅ និងស្នាមជ្រួញ ជួយឲ្យស្បែកខ្មៅស្រអាប់ប្រែជាភ្លឺថ្លាឡើងវិញ ផ្តល់ជាតិទឹក និងសំណើមទៅដល់ស្បែក ដោយមិនបិទរន្ធញើស។

ឡេការពារស្បែកពីកំដៅថ្ងៃ Shadow SPF 30+ Gel: ការការពារស្បែកពីកំដៅថ្ងៃដ៏ធំទូលាយនេះជាមួយនឹង SPF 30+ Gel ការពារស្បែករបស់អ្នកដោយមិនស្ទះរន្ធញើស។ វាការពារស្នាមមុន ខណៈពេលដែលការពារស្បែកប្រតិកម្ម និងស្បែកងាយនឹងកើតមុនពីការបំផ្លាញពីកាំរស្មីយូវី។

ដោយមានអ្នកជំនាញផ្នែកថែរក្សាស្បែកជាង 15,000 នាក់បានណែនាំវា មិនថាអ្នកកំពុងចាប់ផ្តើមកើតមុន ឬចង់ប្តូរទៅប្រើផលិតផលដែលបានបញ្ជាក់ដោយគ្លីនិកនោះទេ Fixderma's Salyzap Range សម្រាប់បញ្ហាមុន ផ្តល់នូវការថែទាំប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការធ្វើតេស្តដោយគ្រូពេទ្យជំនាញខាងសើស្បែកដែលអ្នកអាចពឹងផ្អែកលើបាន។

សេចក្តីសន្និដ្ឋាន: ការប្រើប្រាស់សមាសធាតុផ្សំត្រឹមត្រូវគឺជាគន្លឹះដើម្បីទទួលបានលទ្ធផលល្អបំផុត

មុនមិនចាំបាច់មានពេញមួយជីវិតនោះទេ។ ជាមួយនឹងសារធាតុសកម្មត្រឹមត្រូវ ប្រើបានត្រឹមត្រូវ និងជាប់លាប់ សូម្បីតែមុនពិបាកព្យាបាលបំផុតក៏អាចព្យាបាលបានដែរ។ តើត្រៀមខ្លួនជាស្រេចក្នុងការកែប្រែស្បែកដែលងាយកើតមុនជាមួយការថែទាំដែលបានអនុម័តដោយគ្រូពេទ្យជំនាញសើស្បែកហើយឬនៅ? សូមចងចាំថាការជ្រើសរើសសមាសធាតុផ្សំត្រឹមត្រូវដោយផ្អែកលើប្រភេទមុនរបស់អ្នកជាគន្លឹះដើម្បីទទួលបានលទ្ធផលល្អបំផុត។ ចាប់ផ្តើមជាមួយនឹងទម្លាប់ CMS សាមញ្ញ 3 ជំហាន (លាងសម្អាត + សំណើម + ជែលការពារស្បែកពីកម្តៅថ្ងៃ)។ សូមអ្នកកើតមុនអត់ធ្មត់ និងព្យាយាមប្រើរាល់ថ្ងៃ ព្រោះលទ្ធផលពិតត្រូវការពេលវេលា។

ស្វែងយល់ពីដំណោះស្រាយប្រឆាំងនឹងមុនរបស់ Fixderma ថ្ងៃនេះ និងទទួលបានបទពិសោធន៍ពីការថែទាំស្បែកដែលជឿទុកចិត្តដោយគ្រូពេទ្យជំនាញខាងសើស្បែកជាង 15,000 នាក់។

សំណួរដែលសួរញឹកញាប់

Q1. តើក្រែមផ្តល់សំណើម និងជែលការពារស្បែកពីកម្តៅថ្ងៃអាចបណ្តាលឱ្យកើតមុនច្រើនទេ?

A: អត់ទេ ប្រសិនបើអ្នកជ្រើសរើសត្រឹមត្រូវ។ ប្រើក្រែមផ្តល់សំណើម ដែលមិនបិទរន្ធញើស គ្មានជាតិប្រេង និងជែលការពារស្បែកពីកម្ដៅថ្ងៃដែលមិនស្ទះរន្ធញើស។ ការការពារស្បែកពីកម្តៅថ្ងៃនិងផ្តល់ជាតិទឹកគឺចាំបាច់ សូម្បីតែសម្រាប់ស្បែកដែលមានខ្លាញ់ឬប្រេង និងងាយនឹងកើតមុនក៏ដោយ។

Q2. តើវាល្អទេក្នុងការជម្រុះស្បែកដែលងាយកើតមុន?

A: មែនហើយ ការជម្រុះស្បែកដោយថ្នមៗជួយកម្ចាត់កោសិកាស្បែកដែលងាប់ចេញ នឹងមិនបិទរន្ធញើស។ ប្រើសារធាតុជម្រុះស្បែក Salicylic Acid 2-3 ដងក្នុងមួយសប្តាហ៍។

Q3. តើមុនបាត់ដោយខ្លួនឯងទេ?

A: មុនកម្រិតស្រាលអាចនឹងបាត់ដោយខ្លួនឯងតាមពេលវេលា ប៉ុន្តែមុនកម្រិតមធ្យមទៅធ្ងន់ធ្ងរច្រើនតែត្រូវការការព្យាបាល។ អន្តរាគមន៍ទាន់ពេល ជួយការពារស្លាកស្នាមមុន និងការខូចខាតរយៈពេលវែង។

Prev Post
Next Post

Thanks for subscribing!

This email has been registered!

Shop the look

Popular Products

Face 21 Cream
KEY HIGHLIGHTS Brightens the skin Promotes even skin tone Hydrates the skin Non-greasy Reduces wrinkles Restores skin’s pH For all skin types What is it? Backed by Science Directions for Use Ingredients Certificates What is it? Fixderma Face 21 Cream is a skin-brightening formulation...
Regular price
$5.94
Regular price
Sale price
$5.94
Add To Cart
Close
Close
Shadow sunscreen SPF 50 cream - Sun burn sunscreen
KEY HIGHLIGHTS Broad spectrum UV protection Non-greasy Efficacy tested Moisturizing effect Photostable formulation What is it? Backed by Science Directions for Use Ingredients What is it? Sunscreens with a higher SPF content are generally greasy and messy. They make the face shine like a...
Regular price
From $5.30
Regular price
Sale price
From $5.30
Add To Cart
Close
Close
Shadow SPF 30+ Gel
KEY HIGHLIGHTS Broad spectrum protection Non-greasy Non-comedogenic No white casting Hypoallergenic For all skin types Maintains Scalp Balance What is it? Backed by Science Directions for Use Ingredients Certificates What is it? Chemical UV absorbers are generally oily in nature, which makes the formulation...
Regular price
From $7.00
Regular price
Sale price
From $7.00
Add To Cart
Close
Close
Teenilicious Body Lotion Gold
KEY HIGHLIGHTS Deeply moisturizes Add golden shimmer glow Leaves skin smooth & supple Improves skin texture Gives a radiant glow What is it? Directions for Use Ingredients What is it? Teenilicious Body Lotion Gold Shimmer is a luxurious, lightweight moisturizer that hydrates and nourishes...
Regular price
$7.20
Regular price
Sale price
$7.20
Add To Cart
Close
Close

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Close

Language

Currency

Shopping Cart
0 items