Skip to content

អ្វីដែលអ្នកគួរតែដឹងមុននឹងជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃល្អបំផុតសម្រាប់ស្បែកងាយនឹងកើតមុន

by Pramod Gupta 11 Sep 2025
អ្វីដែលអ្នកគួរតែដឹងមុននឹងជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃល្អបំផុតសម្រាប់ស្បែកងាយនឹងកើតមុន

ប្រសិនបើអ្នកមានស្បែកងាយនឹងកើតមុន ឡេការពារស្បែកពីកម្តៅថ្ងៃគឺជាអ្វីដែលអ្នកតែងតែគិតថាគួរតែជៀសវាង ឬជាអ្វីដែលអ្នកខ្លាចលាបលើស្បែករបស់អ្នកបណ្តាលឲ្យកើតមុន។ មានរូបមន្តខុសមួយ ហើយភ្លាមៗមុខរបស់អ្នកមានអារម្មណ៍ថាមានជាតិខាញ់ រន្ធញើសរបស់អ្នកមានអារម្មណ៍ថាធ្ងន់ ឬកើតមុនដោយស្មានមិនដល់ បន្ទាប់ពីត្រូវកម្តៅថ្ងៃ ស្តាប់ទៅដូចជារឿងដដែលៗ។ វាជាការខកចិត្តឬតូចចិត្ត ប៉ុន្តែការរំលង SPF ទាំងអស់មិនមែនជាដំណោះស្រាយទេ។ តាមពិតទៅ វាគឺជាជំហានដ៏សំខាន់បំផុតមួយនៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកសម្រាប់ស្បែកដែលងាយនឹងកើតមុន។

មិនថាស្បែករបស់អ្នកកំពុងប្រឈមមុខនឹងការកើតមុនយ៉ាងសកម្ម ឬស្នាមមុនក្រោយកើតមុននោះទេ ការការពារស្បែកពីកម្តៅថ្ងៃជាប្រចាំថ្ងៃគឺជាគន្លឹះក្នុងការការពារជាតិពណ៌ ការរលាក និងការខូចខាតស្បែករយៈពេលវែង។ ប៉ុន្តែមិនមែនឡេការពារស្បែកពីកម្តៅថ្ងៃទាំងអស់ត្រូវបានបង្កើតឡើងដូចគ្នាទេ ជាពិសេសប្រសិនបើស្បែករបស់អ្នកងាយប្រតិកម្ម ឬខ្លាញ់។

តោះមកមើលទាំងអស់គ្នា ដែលអ្នកត្រូវដឹងមុននឹងជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃល្អបំផុតសម្រាប់ស្បែកដែលងាយកើតមុន រួមជាមួយនឹងឡេការពារស្បែកពីកម្តៅថ្ងៃដែលណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែក ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការការពារមុនដោយសុវត្ថិភាព។

ហេតុអ្វីបានជាឡេការពារស្បែកពីកម្តៅថ្ងៃពិតជាចាំបាច់ ឬមិនអាចរំលងបានសម្រាប់ស្បែកងាយនឹងកើតមុន?

ហេតុអ្វីបានជាឡេការពារស្បែកពីកម្តៅថ្ងៃពិតជាចាំបាច់ ឬមិនអាចរំលងបានសម្រាប់ស្បែកងាយនឹងកើតមុន?

ជាធម្មតាមនុស្សជឿថា ប្រសិនបើស្បែករបស់ពួកគេមានជាតិខ្លាញ់ ពួកគេមិនត្រូវការឡេការពារស្បែកពីកម្តៅថ្ងៃនោះទេ។ ដូច្នេះមានសំណួរ ១'' តើអ្នកពិតជាត្រូវការឡេការពារស្បែកពីកម្តៅថ្ងៃមែនទេ? " ចម្លើយគឺបាទ ជាពិសេសប្រសិនបើអ្នកកំពុងព្យាបាលមុនដោយប្រើដូចជាអាស៊ីត salicylic, benzoyl peroxide, retinoidsAHAs ។ សមាសធាតុផ្សំទាំងនេះធ្វើឱ្យស្បែករបស់អ្នកកាន់តែងាយរងប្រតិកម្មទៅនឹងការខូចខាតដោយសារពន្លឺព្រះអាទិត្យ។

តើមានអ្វីកើតឡើងបើគ្មានឡេការពារស្បែកពីកម្តៅថ្ងៃ?

  • ស្លាកស្នាមមុន និងស្នាមសល់ក្រោយពីការកើតមុនឡើងខ្មៅស្រអាប់
  • កាំរស្មី UV បង្កើនការរលាក
  • ភាពចាស់នៃស្បែកបង្កើនល្បឿន
  • របាំងស្បែកចុះខ្សោយ ធ្វើឱ្យស្បែករបស់អ្នកកាន់តែងាយកើតមុន និងងាយប្រតិកម្ម

ការប្រើឡេការពារស្បែកពីកម្តៅថ្ងៃដើម្បីការពារបានទូលំទូលាយសម្រាប់ស្បែកដែលងាយនឹងកើតមុន មិនត្រឹមតែការពារពីកាំរស្មី UVA និង UVB ប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការការពារព្យាបាលស្នាមមុន កាត់បន្ថយស្នាមក្រហម និងរក្សាពណ៌ស្បែកឱ្យស្មើគ្នា។

ទេវកថាដែលថាឡេការពារស្បែកពីកម្តៅថ្ងៃបណ្តាលឱ្យមុន

ទេវកថាដែលថាឡេការពារស្បែកពីកម្តៅថ្ងៃបណ្តាលឱ្យមុន

កង្វល់ទូទៅមួយរបស់អ្នកដែលមានស្បែកងាយនឹងកើតមុនគឺ “រាល់ពេលដែលខ្ញុំលាបឡេការពារស្បែកពីកម្ដៅថ្ងៃ មុខខ្ញុំឡើងមុន”។ ប៉ុន្តែក្នុងករណីភាគច្រើន វាមិនមែនជា SPF ដែលបណ្តាលឱ្យកើតមុននោះទេ វាបណ្តាលមកពីរូបមន្ត

មូលហេតុដែលឡេការពារស្បែកពីកម្តៅថ្ងៃខ្លះធ្វើឱ្យអ្នកឡើងមុន៖

  • សមាសធាតុផ្សំដែលបង្កើតជារបាំងការពារនៅលើស្បែកបិទ & មិនអនុញ្ញាតឲ្យស្បែកដកដង្ហើម ឬក្រាស់ជាប់ញើស ភាពកខ្វក់ និងប្រេង (បណ្តាលឲ្យស្ទះរន្ធញើស)។
  • មានសារធាតុផ្សំ ធ្វើឲ្យស្ទះរន្ធញើស (Comedogenic)។
  • អ្នកមិនបានសម្អាតពីរដងដើម្បីជម្រះ SPF ចេញឱ្យបានស្អាតល្អ និងត្រឹមត្រូវ។
  • អ្នកលាបលើមុខម្តងទៀត ទាំងដែលស្បែកមុខមានញើសដោយមិនបានលាងសម្អាត។

វិធីការពារការឡើងមុនដែលទាក់ទងនឹងឡេការពារស្បែកពីកម្ដៅថ្ងៃ៖

  • លាងសម្អាតឱ្យបានស្អាតល្អជានិច្ចនៅពេលយប់ (ប្រើហ្វូមលាងមុខថ្នមៗ)
  • លាបម្តងទៀតលើស្បែកស្អាតបន្ទាប់ពី 2-3 ម៉ោងពេលចេញក្រៅ
  • ជ្រើសរើសរូបមន្តស្រាល និងរូបមន្តដែលអាចធ្វើឲ្យស្បែកដកដង្ហើមបានដូចជា Fixderma Shadow SPF Gel

ឡេការពារស្បែកពីកម្តៅថ្ងៃបន្ទាប់ពីលាបរួចមានអារម្មណ៍ដូចជាការផ្តល់សំណើមដល់ស្បែកគឺកាន់តែប្រសើរជាងមុន ជាពិសេសនៅពេលភ្ជាប់ជាមួយ Skarfix-Plus សម្រាប់ព្យាបាលស្នាមមុន ឬ Salyzap Day Time សម្រាប់ព្យាបាលមុននៅពេលថ្ងៃនៅខាងក្រោម។

អ្វីដែលត្រូវពិនិត្យមើលនៅក្នុងឡេការពារស្បែកពីកម្តៅថ្ងៃល្អបំផុតសម្រាប់ស្បែកងាយនឹងកើតមុន

អ្វីដែលត្រូវពិនិត្យមើលនៅក្នុងឡេការពារស្បែកពីកម្តៅថ្ងៃល្អបំផុតសម្រាប់ស្បែកងាយនឹងកើតមុន

ប្រសិនបើអ្នកធ្លាប់រំលងឡេការពារស្បែកពីកម្តៅថ្ងៃ ព្រោះវាមានអារម្មណ៍ថាមានជាតិប្រេងពេក ធ្វើឱ្យស្បែករបស់អ្នកមើលទៅរលោង ឬធ្វើឱ្យស្បែកអ្នកកាន់តែឡើងមុន។ អ្នកមិននៅម្នាក់ឯងទេ យើងដឹងពីរបៀបដែលការជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃខុស អាចលុបចោលនូវដំណើរទាំងអស់នៃស្បែករបស់អ្នកបានធ្វើជាមួយនឹងការព្យាបាលរបស់អ្នក។ ប៉ុន្តែការមិនលាបឡេការពារស្បែកពីកម្ដៅថ្ងៃគឺមិនមែនជាដំណោះស្រាយទេ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកងាយរងគ្រោះដោយការបំផ្លាញពីកម្ដៅថ្ងៃដូចជា ឡើងស្នាមអុចខ្មៅ និងស្នាមមុនដែលកាន់តែអាក្រក់ទៅៗមួយជីវិត។

ដូច្នេះតើអ្នកជ្រើសរើសប្រភេទណាដែលត្រឹមត្រូវសម្រាប់ស្បែករបស់អ្នក? ខាងក្រោមនេះគឺជារបស់កំពូលទាំង ៤ ដែលត្រូវស្វែងរកនៅក្នុងឡេការពារស្បែកពីកម្ដៅថ្ងៃរបស់អ្នក៖

  • Non-comedogenic ដែលមិនធ្វើឱ្យស្ទះរន្ធញើស ឬសារធាតុបង្កឱ្យកើតមុន
  • ឡេការពារស្បែកពីកម្តៅថ្ងៃមិនមានជាតិប្រេង ឬសាច់ឡេជាជែលដែលធ្វើអោយមានអារម្មណ៍ដកដង្ហើមបាន
  • វិសាលគមធំទូលាយ SPF 30 ឬខ្ពស់ជាងនេះ ដើម្បីទប់ស្កាត់កាំរស្មី UVA និង UVB ដែលបង្កគ្រោះថ្នាក់
  • ទម្ងន់ស្រាល ស្រូបចូលស្បែកបានលឿន ដោយមិនបន្សល់ទុកសាច់ឡេសប្រតាកលើស្បែក

ឡេការពារស្បែកពីកម្តៅថ្ងៃមិនធ្ងន់ មិនស្ទះរន្ធញើស ឬរមាស់ទេ។ ជាមួយនឹងសមាសធាតុផ្សំ និងវាយនភាពត្រឹមត្រូវ វាអាចជាការការពារដ៏ល្អបំផុតសម្រាប់ស្បែករបស់អ្នក ដោយមិនមានការបង្កឲ្យកើតមុន។ សូមក្រឡេកមើលការណែនាំមួយចំនួនរបស់គ្រូពេទ្យជំនាញខាងសើស្បែក នៅពេលនិយាយអំពីការស្វែងរកឡេការពារកំដៅថ្ងៃដ៏ល្អបំផុតសម្រាប់ស្បែកដែលងាយនឹងកើតមុន

គ្រូពេទ្យជំនាញខាងសើស្បែកល្អបំផុតបានណែនាំឡេការពារស្បែកពីកម្តៅថ្ងៃសម្រាប់ស្បែកងាយនឹងកើតមុន

គ្រូពេទ្យជំនាញខាងសើស្បែកល្អបំផុតបានណែនាំឡេការពារស្បែកពីកម្តៅថ្ងៃសម្រាប់ស្បែកងាយនឹងកើតមុន

នៅពេលមានការសង្ស័យ សូមជ្រើសរើសផលិតផលដែលណែនាំដោយអ្នកជំនាញស្បែក។ ក្រុម Shadow របស់ Fixderma ត្រូវបានគេស្គាល់ថាមានសុវត្ថិភាពសម្រាប់ការកើតមុន ដែលត្រូវបានជឿទុកចិត្តដោយគ្រូពេទ្យជំនាញខាងសើស្បែកជាង 15000 នាក់ថាគ្មានជាតិប្រេង និងមិនមានសារធាតុបង្កឱ្យកើតមុន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម និងងាយកើតមុន។

ជែលការស្បែកពីកម្តៅថ្ងៃ Fixderma Shadow SPF 30+ Gel

Fixderma Shadow Sunscreen SPF 30+ Gel  ដែលផ្តល់ការការពារគួរឱ្យទុកចិត្ត ខណៈពេលដែលនៅតែមានភាពទន់ភ្លន់លើស្បែកដែលងាយនឹងកើតមុន។ ជែលដែលមាន SPF 30+ មានដំណើរល្អសម្រាប់ការការពារនិងមិនមានអារម្មណ៍ធ្ងន់លើស្បែក។

គន្លឹះបន្ថែម៖ ភ្ជាប់វាជាមួយហ្វូមលាងមុខដែលមានសមាសធាតុផ្សំអាស៊ីត salicylic សម្រាប់មុន និងជាតិសំណើមសម្រាប់ស្បែកដែលងាយនឹងកើតមុន ដើម្បីបង្កើតជាទម្លាប់ល្អ។

Fixderma Shadow A-Gel SPF 30+ជែលការពារស្បែកពីកម្តៅថ្ងៃ

ឡេការពារស្បែកពីកម្តៅថ្ងៃប្រភេទជាជែល ទម្ងន់ស្រាល និងមានការការពារយ៉ាងទូលំទូលាយ ដែលមិនមានសារធាតុបង្កឲ្យកើតមុន ដោយមិនស្ទះរន្ធញើស ឬបន្សល់ទុកនូវជាតិប្រេង។ ល្អឥតខ្ចោះសម្រាប់ស្បែកខ្លាញ់ និងស្បែកងាយនឹងកើតមុន ។

សាកល្បង Fixderma Shadow Sunscreen Range សម្រាប់ស្បែកងាយនឹងកើតមុន។

របៀបលាបជែលការពារស្បែកពីកម្តៅថ្ងៃជាមួយផលិតផលថែរក្សាស្បែកមុនរបស់អ្នក

របៀបលាបជែលការពារស្បែកពីកម្តៅថ្ងៃជាមួយផលិតផលថែរក្សាស្បែកមុនរបស់អ្នក

អ្នកមិនចាំបាច់បោះបង់ចោលការព្យាបាលមុនរបស់អ្នកដើម្បីលាបជែល SPF នោះទេ។ តាមពិតទៅ ពួកវាធ្វើការល្អជាមួយជែលការពារស្បែកពីកម្តៅថ្ងៃ។ នេះជារបៀបរៀបចំទម្លាប់របស់អ្នកឱ្យបានត្រឹមត្រូវ៖

ទម្លាប់ថែរក្សាស្បែកសាមញ្ញសម្រាប់ស្បែកងាយនឹងកើតមុន៖

ជំហានទី 1 - លាងសម្អាតមុខ: ជាមួយហ្វូមលាងមុខដែលសមាសធាតុផ្សំអាស៊ីត salicylic សម្រាប់មុនដើម្បីកម្ចាត់ភាពកខ្វក់ធូលីដី ប្រេង និងសារធាតុមិនស្អាត។

ជំហានទី 2 - ព្យាបាល៖ លាបលើស្បែករបស់អ្នកជាមួយ Salyzap Day Time Acne GelSkarfix-Plus សម្រាប់ព្យាបាលមុន និងស្នាម។

ជំហានទី 3 - ផ្តល់សំណើម៖ ជ្រើសរើសផលិតផលដែលមិនមានសារធាតុបង្កឲ្យកើតមុន ផ្តល់សំណើមដល់ស្បែករបស់អ្នកយ៉ាងមានប្រសិទ្ធភាព។

ជំហានទី 4 - ការពារ៖ បញ្ចប់ជាមួយនឹងជែលការពារស្បែកពីកម្តៅថ្ងៃដ៏ធំទូលាយដូចជា Fixderma Shadow SPF 30+ Gel

ទុកពេលឱ្យស្រទាប់នីមួយៗ 2-3 នាទីដើម្បីស្រូបចូលស្បែក មុនពេលលាបបន្តទៅបន្ទាប់។ ប្រសិនបើអ្នកតុបតែងមុខ ចូរជ្រើសរើសផលិតផលដែលគ្មានជាតិប្រេង និងមិនមានសារធាតុបង្កឱ្យកើតមុន។

គន្លឹះបន្ថែម៖ សូម្បីតែនៅក្នុងផ្ទះ ឬថ្ងៃមានពពកក៏ដោយ កាំរស្មីយូវីអាចបំផ្លាញស្បែករបស់អ្នក។ ធ្វើឱ្យមាន SPF ប្រចាំថ្ងៃរបស់អ្នកចាំបាច់។

សូមអានប្លក់នេះដើម្បីស្វែងយល់បន្ថែមអំពីទម្លាប់ថែរក្សាស្បែកសាមញ្ញសម្រាប់ស្បែកងាយនឹងកើតមុន របៀបបង្កើតទម្លាប់ថែរក្សាស្បែកមានមុនដោយសុវត្ថិភាព (ការណែនាំពីគ្រូពេទ្យជំនាញសើស្បែក)

សេចក្តីសន្និដ្ឋាន

ការស្វែងរកឡេការពារស្បែកពីកម្តៅថ្ងៃដ៏ល្អបំផុតសម្រាប់ស្បែកដែលងាយនឹងកើតមុនរបស់អ្នក មិនចាំបាច់មានអារម្មណ៍ដូចជាពិបាកឬស្មុគស្មាញក្នុងការស្វែងរកនោះទេ។ នៅពេលដែលអ្នកយល់ពីតម្រូវការស្បែករបស់អ្នក និងសមាសធាតុផ្សំដែលត្រូវស្វែងរក នោះវាកាន់តែងាយស្រួលក្នុងការធ្វើការជ្រើសរើសប្រកបដោយភាពឆ្លាតវៃ និងជាជម្រើសសុវត្ថិភាពស្បែក។ Fixderma's Shadow Sunscreen Range ពិនិត្យរាល់ទីបឡេការពារស្បែកពីកម្តៅថ្ងៃដែលត្រូវគ្រប់ស្បែក ជាពិសេសស្បែកដែលងាយនឹងកើតមុន ដោយសារវាមានទម្ងន់ស្រាល មិនមានសារធាតុបង្ករឱ្យកើតមុន (Non-comedogenic) ការការពារខ្ពស់ និងសាកសមសម្រាប់អាកាសធាតុកម្ពុជា។

អ្នកមិនចាំបាច់ដោះស្រាយឡេការពារស្បែកពីកម្តៅថ្ងៃដែលស្ទះរន្ធញើសរបស់អ្នក ឬទុកឲ្យស្បែករបស់អ្នកដោយមិនមានការការពារនោះទេ។ មួយដែលជ្រើសរើសត្រឹមត្រូវធ្វើឲ្យវាមានដំណើរការទាំងពីរ។ ប្រកាន់ខ្ជាប់នូវទម្លាប់សាមញ្ញដែលមានអារម្មណ៍ល្អនៅក្នុងស្បែករបស់អ្នក និងធ្វើឱ្យ SPF ជាជំហានប្រចាំថ្ងៃនៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក។ វាជាវិធីសាមញ្ញបំផុតមួយ ដើម្បីរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ និងភ្លឺថ្លា។

សំណួរដែលគេសួរញឹកញាប់

1. តើឡេការពារស្បែកពីកម្តៅថ្ងៃប្រភេទណាដែលល្អបំផុតសម្រាប់ស្បែកដែលងាយកើតមុន និងស្បែកខ្លាញ់?

ឡេការពារស្បែកពីកម្តៅថ្ងៃដ៏ល្អបំផុតសម្រាប់ស្បែកដែលងាយនឹងកើតមុន និងស្បែកខ្លាញ់គឺជាឡេការពារស្បែកពីកម្តៅថ្ងៃដែលមានរូបមន្តស្រាល គ្មានជាតិប្រេង និងមិនមានសារធាតុបង្កឲ្យកើតមុនដែលនិយមប្រើជាប្រភេទជែល។ Fixderma Shadow Sunscreen ដែលមាន SPF 30 ឬខ្ពស់ជាងនេះ ធានានូវការការពារវិសាលគមទូលំទូលាយដោយមិនស្ទះរន្ធញើស ឬបណ្តាលឱ្យកើតមុន។

2. តើឡេការពារស្បែកពីកម្តៅថ្ងៃអាចបង្កឲ្យឡើងមុន រឺ កើតមុន?

បាទ ក្រែមការពារស្បែកពីកម្តៅថ្ងៃមួយចំនួនអាចបង្កឱ្យមានការឡើងមុន ប្រសិនបើពួកវាមានសមាសធាតុផ្សំបិទរន្ធញើស ឬមានទម្ងន់ធ្ងន់ពេកសម្រាប់ប្រភេទស្បែករបស់អ្នក។ ដើម្បីចៀសវាងបញ្ហានេះ សូមជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃដែលផលិតឡើងពីរូបមន្តពិសេសសម្រាប់ស្បែកងាយនឹងកើតមុន ជាមួយនឹងស្លាកសញ្ញាដែលមិនមានសារធាតុបង្កឲ្យកើតមុន (Non-comedogenic) ។

3. តើវាមានសុវត្ថិភាពក្នុងការប្រើឡេការពារស្បែកពីកម្តៅថ្ងៃជារៀងរាល់ថ្ងៃលើស្បែកដែលងាយនឹងកើតមុនដែរឬទេ?

ពិតប្រដកណាស់ តាមពិតវាត្រូវបានណែនាំយ៉ាងខ្លាំង។ ការប្រើប្រាស់ឡេការពារស្បែកពីកម្តៅថ្ងៃដែលសមស្របជារៀងរាល់ថ្ងៃអាចជួយការពារស្នាមមុនពីស្នាមខ្មៅ និងការពារស្បែករបស់អ្នកពីការរោលនិងរលាកដែលបណ្តាលមកពីកាំរស្មីយូវី។ ជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃដែលមាន SPF 30 ដោយមានរូបមន្តស្រាល មិនមានសារធាតុបង្កឲ្យកើតមុន និងសម្រាប់ស្បែកងាយនឹងកើតមុនគឺថាមានប្រសិទ្ធភាពល្អជាមួយការព្យាបាលមុនរបស់អ្នក។

4. តើសមាសធាតុផ្សំអ្វីខ្លះដែលខ្ញុំគួរជៀសវាងនៅក្នុងឡេការពារស្បែកពីកម្តៅថ្ងៃសម្រាប់ស្បែកដែលងាយនឹងកើតមុន?

អ្នកគួរជៀសវាងឡេការពារស្បែកពីកម្តៅថ្ងៃដែលមានជាតិប្រេងធ្ងន់ ក្លិនសិប្បនិម្មិត ជាតិអាល់កុល និងភ្នាក់ងារបង្កហេតុដូចជា ឡាណូលីន ឬប្រេងដូង។ ទាំងនេះអាចស្ទះរន្ធញើស និងធ្វើឱ្យការកើតមុនកាន់តែអាក្រក់ទៅៗ។ ជំនួសមកវិញ សូមជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃដែលមានរូបមន្តសុវត្ថិភាពសម្រាប់មុន និងមានសមាសធាតុផ្សំតិចតួចបំផុតដែលផលិតសម្រាប់ស្បែកងាយប្រតិកម្ម។

5. តើអ្វីធ្វើឱ្យឡេការពារស្បែកពីកម្តៅថ្ងៃ Fixderma ប្រសើរជាងផលិតផល SPF ធម្មតាសម្រាប់ស្បែកដែលងាយនឹងកើតមុន?

ឡេការពារស្បែកពីកម្តៅថ្ងៃ Fixderma គឺមានទម្ងន់ស្រាល ធន់នឹងញើស គ្មានសារធាតុបង្កឱ្យ កើតមុន (Non-comedogenic) និងមិនមានសមាសធាតុផ្សំធ្វើឲ្យស្ទះរន្ធញើស។ មិនដូចឡេការពារស្បែកពីកម្តៅថ្ងៃធម្មតា Fixderma ត្រូវបានបង្កើតឡើងជារូបមន្តពិសេសដើម្បីការពារស្បែកដែលងាយនឹងកើតមុននិងស្បែកខ្លាញ់ ដោយមិនបណ្តាលឱ្យឡើងមុនកាន់តែអាក្រក់ ឬស្បែកមានជាតិប្រេង ខ្លាញ់ ស្អិតឡើយ។

Prev Post
Next Post

Thanks for subscribing!

This email has been registered!

Shop the look

Popular Products

Face 21 Cream
KEY HIGHLIGHTS Brightens the skin Promotes even skin tone Hydrates the skin Non-greasy Reduces wrinkles Restores skin’s pH For all skin types What is it? Backed by Science Directions for Use Ingredients Certificates What is it? Fixderma Face 21 Cream is a skin-brightening formulation...
Regular price
$5.94
Regular price
Sale price
$5.94
Add To Cart
Close
Close
Shadow sunscreen SPF 50 cream - Sun burn sunscreen
KEY HIGHLIGHTS Broad spectrum UV protection Non-greasy Efficacy tested Moisturizing effect Photostable formulation What is it? Backed by Science Directions for Use Ingredients What is it? Sunscreens with a higher SPF content are generally greasy and messy. They make the face shine like a...
Regular price
From $5.30
Regular price
Sale price
From $5.30
Add To Cart
Close
Close
Shadow SPF 30+ Gel
KEY HIGHLIGHTS Broad spectrum protection Non-greasy Non-comedogenic No white casting Hypoallergenic For all skin types Maintains Scalp Balance What is it? Backed by Science Directions for Use Ingredients Certificates What is it? Chemical UV absorbers are generally oily in nature, which makes the formulation...
Regular price
From $7.00
Regular price
Sale price
From $7.00
Add To Cart
Close
Close
Teenilicious Body Lotion Gold
KEY HIGHLIGHTS Deeply moisturizes Add golden shimmer glow Leaves skin smooth & supple Improves skin texture Gives a radiant glow What is it? Directions for Use Ingredients What is it? Teenilicious Body Lotion Gold Shimmer is a luxurious, lightweight moisturizer that hydrates and nourishes...
Regular price
$7.20
Regular price
Sale price
$7.20
Add To Cart
Close
Close

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Close

Language

Currency

Shopping Cart
0 items