Skip to content

🧴 ហេតុអ្វីបានជាឡេការពារស្បែកពីកម្តៅថ្ងៃ (sunscreen) ចាំបាច់ត្រូវតែលាបការពារស្បែករបស់អ្នកជារៀងរាល់ថ្ងៃ?

by Pramod Gupta 19 Apr 2025
🧴 Why Sunscreen Should Be a Non-Negotiable in Your Daily Skincare Routine

នៅពេលដែលយើងគិតអំពីការថែរក្សាស្បែក អ្នកប្រើប្រាស់ភាគច្រើនគឺផ្តោតលើការលាងសម្អាត សេរ៉ូម ឬក្រែមផ្តល់សំណើម។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ការថែរក្សាស្បែកប្រចាំថ្ងៃគឺឡេការពារស្បែកពីកម្តៅថ្ងៃ (Sunscreen) ។ មិនថាអ្នកចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ ស្នាក់នៅក្នុងផ្ទះ ឬធ្វើដំណើរទៅធ្វើការនោះទេ ការការពារស្បែករបស់អ្នកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់គឺមានសារៈសំខាន់ជារៀងរាល់ថ្ងៃ


☀️ ការពិតអំពីកាំរស្មីយូវី

កាំរស្មី UV គឺមើលមិនឃើញ ប៉ុន្តែវាមានថាមពលគ្រប់គ្រាន់ដើម្បីបង្កហានិភ័យដល់ស្បែកអ្នកដូចជា៖

  • ការរលាកស្បែក
  • ភាពចាស់មុនអាយុ (ចេញជាសញ្ញាបន្ទាត់តូចៗដំបូងនៃស្នាមជ្រួញ ស្នាមជ្រួញ និងស្នាមអុចខ្មៅ)
  • ពណ៌ស្បែកមិនស្មើគ្នា
  • មហារីកស្បែក រួមទាំងជំងឺមហារីកស្បែក
Skin damage from UV rays

អ្វីដែលមនុស្សជាច្រើនមិនដឹងនោះគឺការខូចខាតស្បែកដោយកាំរស្មី UV វាកើតឡើងសូម្បីតែនៅពេលថ្ងៃមានពពក និងតាមបង្អួច។ នោះហើយជាមូលហេតុដែលឡេការពារស្បែកពីកម្តៅថ្ងៃគួរតែប្រើជាប្រចាំថ្ងៃ មិនថាមេឃភ្លៀង ឬមានពន្លឺថ្ងៃ ក្នុងរដូវក្តៅ ឬរដូវរងា


🧴 តើធ្វើមិចទើបដឹងថាឡេការពារស្បែកពីកម្តៅថ្ងៃល្អនិងមានប្រសិទ្ធភាពក្នុងការពារ?

នៅពេលជ្រើសរើសឡេការពារស្បែកពីកម្តៅថ្ងៃ សូមរកមើលមុខងារសំខាន់ៗដូចខាងក្រោម៖

ការការពារវិសាលគមធំទូលាយ (ប្រឆាំងនឹងកាំរស្មី UVA & UVB)

SPF 30 ឬខ្ពស់ជាងនេះ សម្រាប់ការការពារដែលអាចទុកចិត្តបាន

សាច់ស្រាល គ្មានជាតិខាញ់ មិនស្អិត ឬធ្ងន់លើស្បែក

រូបមន្តធន់នឹងទឹក ងាយស្រួលប្រើប្រចាំថ្ងៃ

🌟Fixderma សូមណែនាំ៖ ក្រុមនៃឡេការពារស្បែកពីកម្តៅថ្ងៃ Shadow

ក្រុមនៃឡេការពារស្បែកពីកម្តៅថ្ងៃ Shadow ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីតម្រូវតាមប្រភេទស្បែកនីមួយៗ។ វាមានលក្ខណៈពិសេសដូចជា:

✔️ SPF ខ្ពស់ (មានចាប់ពី SPF 30, 50, និង 80)

✔️ ការពារវិសាលគមធំទូលាយ (ប្រឆាំងនឹងកាំរស្មី UVA និង UVB)

✔️ ធន់នឹងទឹក

✔️ សារធាតុផ្សំពីធម្មជាតិ (សាកសមសម្រាប់ស្បែកងាយប្រតិកម្ម)

✔️ គ្មានជាតិប្រេងឬខាញ់

✔️ មិនសប្រតាក

✔️ រូបមន្តផ្តល់សំណើម

ល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មិនថាអ្នកនៅក្នុងផ្ទះ ឬនៅក្រោមពន្លឺព្រះអាទិត្យ!


🌿 ឡេការពារស្បែកពីកំដៅថ្ងៃគឺលើសពីការថែរក្សាស្បែកផ្សេងៗ វាជាមូលដ្ឋាននៃការថែទាំ ស្បែករបស់អ្នក

ការលាបឡេការពារស្បែកពីកម្តៅថ្ងៃរៀងរាល់ថ្ងៃ មិនគ្រាន់តែជាជំហាននៃភាពស្រស់ស្អាតនោះទេ វាគឺជាការវិនិយោគមួយ ដែលមានរយៈពេលវែងសម្រាប់សុខភាពស្បែករបស់អ្នក។ ជាមួយនឹងការប្រើប្រាស់ ឡេការពារស្បែកពីកម្តៅថ្ងៃអាច៖

  • រក្សាភាពភ្លឺថ្លានៃស្បែក ស្បែកភ្លឺរលោងស្មើគ្នា
  • ការពារការបំផ្លាញពីពន្លឺព្រះអាទិត្យ និងការពារសញ្ញានៃភាពចាស់
  • គាំទ្រ និងការពារផលិតផលថែរក្សាស្បែកផ្សេងទៀតរបស់អ្នកដែលលាបនៅស្រទាប់ដំបូង។

🛡️ ហេតុអ្វីត្រូវជ្រើសរើសឡេការពារស្បែកពីកំដៅថ្ងៃ Shadow?

ឡេការពារស្បែកពីកម្តៅថ្ងៃ Shadow ផ្តល់ជូនច្រើនប្រភេទដែលតម្រូវតាមប្រភេទស្បែករបស់អ្នក មិនថាអ្នកមានខ្លាញ់ ស្ងួត ងាយកើតមុន ប្រភេទស្បែករួមបញ្ចូលគ្នា ធម្មតា ឬស្បែកងាយប្រតិកម្មនោះទេ វាមានតាមប្រភេទស្បែក។

Skin types

នេះជាអ្វីដែលធ្វើឱ្យ Shadow មានលក្ខណៈពិសេសខុសពីគេ៖

🌞 ការការពារវិសាលគមទូលំទូលាយ

💧 សាច់ឡេស្រាល មិនស្អិត

🌱 រូបមន្តផ្តល់ជាតិទឹក និងសំណើម

🧴 ណែនាំដោយគ្រូពេទ្យជំនាញសើស្បែក

ü  គ្មានសារធាតុបង្កឲ្យស្ទះរន្ធញើសនាំឲ្យកើតមុន

üមិនបង្កគ្រោះថ្នាក់ឬសម្លាប់សត្វ

ü  មិនបណ្តាលឲ្យស្បែកមានប្រតិកម្មនិងអាលែកហ្ស៊ី

ü  គ្មានសារធាតុប៉ារ៉ាបិន

ü  មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់

ឡេការពារស្បែកពីកំដៅថ្ងៃ Shadow គឺជាជម្រើសដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ការថែរក្សាស្បែកប្រចាំថ្ងៃដែលមានគុណភាពខ្ពស់ ដែលត្រូវបានជឿទុកចិត្តដោយអ្នកជំនាញថែរក្សាស្បែក និងជាទីពេញចិត្តរបស់អ្នកប្រើប្រាស់។


គន្លឹះ៖ របៀបប្រើឡេការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ

  • លាបឡេការពារកំដៅថ្ងៃមុនពេលអ្នកតុបតែងមុខ
  • ប្រើផលិតផលប្រវែងម្រាមដៃពីរសម្រាប់មុខ និងករបស់អ្នក
  • កុំភ្លេចលាបត្រចៀក ក និងដៃ
  • លាបឡើងវិញរៀងរាល់ 2 ម៉ោងម្តង ពេលអ្នកនៅខាងក្រៅ

🔚 សរុបមក

ឡេការពារស្បែកពីកម្តៅថ្ងៃគឺជាវិធីដ៏ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ និងភ្លឺថ្លាសម្រាប់ឆ្នាំខាងមុខ។ កុំចាំលាបតែពេលទៅលេងសមុទ្រ សូមលាបវាជារៀងរាល់ថ្ងៃ។

apply sunscreen daily to get bright and healthy skin

☀️កំពុងស្វែងរកឡេការពារស្បែកពីកំដៅថ្ងៃដែលមានប្រសិទ្ធភាពសម្រាប់ស្បែករបស់អ្នកមែនទេ?

👉 សាកល្បងប្រើ Shadow 30+ Gel, Shadow A-Gel, Shadow 50+ Cream, ឬ Shadow 80+ Lotion ជ្រើសរើសទៅតាមប្រភេទស្បែកអ្នកដែលសាកសមបំផុត។ គ្រប់ប្រភេទ Shadow សុទ្ធតែជួយការពារស្បែកអ្នកពីការបំផ្លាញដោយកាំរស្មី UV ជារៀងរាល់ថ្ងៃ។

Looking for a sunscreen that’s effective for your skin?

 


💡 សំណួរដែលសួរញឹកញាប់អំពីឡេការពារស្បែកពីកម្តៅថ្ងៃ៖ សំណួរដ៏ពេញនិយម និងចម្លើយ

តើខ្ញុំអាចលាបឡេការពារស្បែកពីកំដៅថ្ងៃបន្ទាប់ពីលាបឡេផ្តល់សំណើមបានទេ?

💬 ចា៎បាន! ឡេការពារស្បែកពីកម្តៅថ្ងៃគួរតែលាបបន្ទាប់ពីលាបឡេផ្តល់ជាតិសំណើមរួច។ សូមទុកឱ្យឡេផ្តល់ជាតិសំណើមស្រូបចូលស្បែកជាមុនសិន បន្ទាប់មកចាំលាបឡេការពារស្បែកពីកម្ដៅថ្ងៃដើម្បីរក្សាជាតិសំណើមដល់ស្បែក និងបង្កើតរបាំងការពារកម្ដៅថ្ងៃ។

តើខ្ញុំគួរលាបឡេការពារស្បែកពីកំដៅថ្ងៃមុនពេលចេញទៅក្រៅនៅពេលណា?

💬 លាបឡេការពារស្បែកពីកំដៅថ្ងៃ 15-30 នាទីមុនពេលចេញត្រូវពន្លឺថ្ងៃ ដើម្បីផ្តល់ឱ្យវានូវពេលវេលាសម្រាប់ជ្រាបចូលទៅក្នុងស្បែករបស់អ្នកហើយចាប់ផ្តើមធ្វើការប្រកបដោយប្រសិទ្ធភាព។

តើខ្ញុំគួរលាបឡេការពារស្បែកពីកំដៅថ្ងៃញឹកញាប់ប៉ុន្មានម៉ោងម្តង?

💬 លាបម្តងទៀតរៀងរាល់ 2 ម៉ោងម្តង ជាពិសេសប្រសិនបើអ្នកបែកញើស ឬហែលទឹក។ ទោះបីវាមានរូបមន្តដែលធន់នឹងទឹកក៏ត្រូវប្រើឡើងវិញដែរ បន្ទាប់ហែលទឹករយៈពេលយូរ។

តើខ្ញុំគួរលាបឡេការពារស្បែកពីកំដៅនៅពេលយប់ទេ?

💬 មិនចាំបាច់ទេ! កាំរស្មី UV គឺមានតិចតួចបំផុតឬស្ទើរតែគ្មាននៅពេលយប់។ ជំនួសមកវិញ អ្នកគួរតែប្តូរលាបក្រែមផ្តល់សំណើម ឬសេរ៉ូមផ្តល់សំណើមនៅពេលយប់ ដើម្បីចិញ្ចឹមស្បែករបស់អ្នក នៅពេលអ្នកគេង។

Prev Post
Next Post

Thanks for subscribing!

This email has been registered!

Shop the look

Popular Products

Face 21 Cream
KEY HIGHLIGHTS Brightens the skin Promotes even skin tone Hydrates the skin Non-greasy Reduces wrinkles Restores skin’s pH For all skin types What is it? Backed by Science Directions for Use Ingredients Certificates What is it? Fixderma Face 21 Cream is a skin-brightening formulation...
Regular price
$5.94
Regular price
Sale price
$5.94
Add To Cart
Close
Close
Shadow sunscreen SPF 50 cream - Sun burn sunscreen
KEY HIGHLIGHTS Broad spectrum UV protection Non-greasy Efficacy tested Moisturizing effect Photostable formulation What is it? Backed by Science Directions for Use Ingredients What is it? Sunscreens with a higher SPF content are generally greasy and messy. They make the face shine like a...
Regular price
From $5.30
Regular price
Sale price
From $5.30
Add To Cart
Close
Close
Shadow SPF 30+ Gel
KEY HIGHLIGHTS Broad spectrum protection Non-greasy Non-comedogenic No white casting Hypoallergenic For all skin types Maintains Scalp Balance What is it? Backed by Science Directions for Use Ingredients Certificates What is it? Chemical UV absorbers are generally oily in nature, which makes the formulation...
Regular price
From $7.00
Regular price
Sale price
From $7.00
Add To Cart
Close
Close
Teenilicious Body Lotion Gold
KEY HIGHLIGHTS Deeply moisturizes Add golden shimmer glow Leaves skin smooth & supple Improves skin texture Gives a radiant glow What is it? Directions for Use Ingredients What is it? Teenilicious Body Lotion Gold Shimmer is a luxurious, lightweight moisturizer that hydrates and nourishes...
Regular price
$7.20
Regular price
Sale price
$7.20
Add To Cart
Close
Close

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Close

Language

Currency

Shopping Cart
0 items